ព្រះត្រៃបិដក ភាគ ១០២

ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ។ មូល បណ្ឌិត​គប្បី​ធ្វើ​ចុះ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ព្រះនិព្វាន ព្រះនិព្វាន (ជា​បច្ច័យ) នៃ​គោត្រភូ។ សេចក្តី​បំប្រួញ។ អារម្មណ​ប្ប​ច្ច័​យ ក្នុង​ចិ​ត្ត​សហ​ភុ​ទុ​កៈ​យ៉ាងណា អារម្មណ​ប្ប​ច្ច័​យ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ ឯបញ្ហា​មាន៩។
 [២៤២] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ ឯអធិបតិ​ទាំង២យ៉ាង បណ្ឌិត​គប្បី​ធ្វើ​ចុះ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ មាន​វារៈ៣។ អធិបតិ​ទាំង២យ៉ាង បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ​នៃ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ។ អធិបតិ១ បណ្ឌិត​គប្បី​ធ្វើ​ចុះ ឯបញ្ហា​មាន៩ ចិ​ត្ត​សហ​ភុ​ទុ​កៈ​យ៉ាងណា (អធិបតិ​ប្ប​ច្ច័​យ) បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637830723546118269
ទៅកាន់ទំព័រ៖