ព្រះត្រៃបិដក ភាគ ១០២

ឯនា​នា​ខណិ​កៈ គឺ​សា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ ដោយ​កម្ម​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​សា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ចិត្តសមុដ្ឋាន​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​សា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​កម្ម​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌​ផង នៃ​អនា​រម្ម​ណធម៌​ផង ដោយ​កម្ម​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​នានា​ខណិ​កៈ។ សហជាត គឺ​សា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។ ឯនា​នា​ខណិ​កៈ គឺ​សា​រម្ម​ណចេតនា ជា​បច្ច័យ​នៃ​ពួក​វិ​បា​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ផង ដោយ​កម្ម​ប្ប​ច្ច័​យ។
 [២៩] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 637830655503190251
ទៅកាន់ទំព័រ៖