ព្រះត្រៃបិដក ភាគ ១០២

 [២៤៣] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មាន​បញ្ហា៩ ដូចគ្នានឹង​ចិ​ត្ត​សហ​ភុ​ទុ​កៈ​ដែរ។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូចគ្នានឹង​បច្ចយ​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ឯបញ្ហា​មាន៩ ដូចគ្នានឹង​ចិ​ត្ត​សហ​ភុ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
 [២៤៤] នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ​នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត មាន​វារៈ៣។ ដូចគ្នានឹង​ចិ​ត្ត​សហ​ភុ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ។
 [២៤៥] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​ដូចគ្នានឹង​ចិ​ត្ត​សហ​ភុ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ មាន​វារៈ៣ បាន​ដល់​បច្ឆា​ជាត មាន​ឯក​មូល​ពីរ​ដង មាន​តំណ​តែមួយ។ … ជា​បច្ច័យ ដោយ​អា​សេវន​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩។
ថយ | ទំព័រទី ១៩០ | បន្ទាប់
ID: 637830723795437218
ទៅកាន់ទំព័រ៖