ព្រះត្រៃបិដក ភាគ ១០២

 [២៤៦] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​កម្ម​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣ ដូចគ្នានឹង​ចិ​ត្ត​សហ​ភុ​ទុ​កៈ​ដែរ មិន​មានការ​ធ្វើ​ឲ្យ​ផ្សេងៗគ្នា​ទេ មាន​វារៈ៣ តែ​ជា​សហជាត និង​នានា​ខណិ​កៈ។ … ជា​បច្ច័យ ដោយ​វិបាក​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូច​ដំណើរ​ក្នុង​ចិ​ត្ត​សហ​ភុ​ដែរ កព​ឡិង្កា​រា​ហារ មានតែ១ទេ។ … ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ៩ ជា​បច្ច័យ ដោយ​ឈាន​ប្ប​ច្ច័​យ មាន​វារៈ៣ ជា​បច្ច័យ ដោយ​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ៣ ជា​បច្ច័យ ដោយ​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៤៧] ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ជា​បច្ច័យ នៃ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់ សហជាត និង​បុរេ​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ នៃ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ១៩១ | បន្ទាប់
ID: 637830724099773541
ទៅកាន់ទំព័រ៖