ព្រះត្រៃបិដក ភាគ ១០២
បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យ នៃពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ ជាបច្ច័យ នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ កាយាយតនៈ … វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយវិប្បយុត្តប្បច្ច័យ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។
[២៤៨] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ
ID: 637830724325272229
ទៅកាន់ទំព័រ៖