ព្រះត្រៃបិដក ភាគ ១០២
បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ បណ្ឌិតគប្បីធ្វើផងចុះ។ សេចក្តីបំប្រួញទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធ ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យ នៃពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ដោយអត្ថិប្បច្ច័យ។ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ជាបច្ច័យ នៃចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺចិត្ត ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ
ID: 637830724507985556
ទៅកាន់ទំព័រ៖