ព្រះត្រៃបិដក ភាគ ១០២
ក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបផង ដោយអត្ថិប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយអត្ថិប្បច្ច័យ។ បុរេជាត ដូចគ្នានឹងបុរេជាតប្បច្ច័យដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យនៃចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់ សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខុវិញ្ញាណក្តី (ជាបច្ច័យ) នៃខន្ធ២ ខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃខន្ធ២ ចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណក្តី ចិត្តក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ ចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ១ក្តី វត្ថុក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ មានវារៈ២ ក្នុងខណៈនៃបដិសន្ធិដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ជាបច្ច័យ នៃនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយអត្ថិប្បច្ច័យ ដែលច្រឡំដោយកាយវិញ្ញាណ …
ID: 637830724698136541
ទៅកាន់ទំព័រ៖