ព្រះត្រៃបិដក ភាគ ១០២

ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ នៃ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ចិត្ត ដោយ​អត្ថិ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ មាន​វារៈ៣។ បច្ឆា​ជាត គឺ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី ជា​បច្ច័យ នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​កាយ​នេះ ដែល​កើតមុន ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី កព​ឡិង្កា​រា​ហារ​ក្តី ជា​បច្ច័យ នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ក្ខន្ធ​ក្តី ចិត្ត​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។ ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ក្តី ជា​បច្ច័យ នៃ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង នៃ​នោ​ចិត្ត​សំសដ្ឋ​សមុដ្ឋាន​ធម៌​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បុរេ​ជាត។ សហជាត គឺ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខ្វាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ២ផង នៃ​ចក្ខុវិញ្ញាណ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 637830724913971933
ទៅកាន់ទំព័រ៖