ព្រះត្រៃបិដក ភាគ ១០២

 [៣០] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ អនា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​កព​ឡិង្កា​រា​ហារ ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អាហារ​ប្ប​ច្ច័​យ។
 [៣១] សា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ អនា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​រូប​ជីវិតិន្រ្ទិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ អនា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្រ្ទិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយិន្រ្ទិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី ជា​បច្ច័យ​នៃ​សា​រម្ម​ណធម៌ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ គឺ​ចក្ខុន្រ្ទិយ​ក្តី ចក្ខុវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ កាយិន្រ្ទិយ​ក្តី កាយវិញ្ញាណ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ដោយ​ឥន្រ្ទិយ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637830655706293842
ទៅកាន់ទំព័រ៖