ព្រះត្រៃបិដក ភាគ ១០២
ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវចិត្ត។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … វត្ថុ អាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ នូវមហាភូត១ … ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្ត អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្តក្តី កដត្តារូបខាងក្នុងក្តី អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវវត្ថុខាងក្រៅ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ នូវខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី ចិត្តក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ
ID: 637830726860219521
ទៅកាន់ទំព័រ៖