ព្រះត្រៃបិដក ភាគ ១០២
ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី អាស្រ័យនូវវត្ថុ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ខាងក្រៅផង នូវចិត្តផង នូវខន្ធ២ … ចិត្តក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវខន្ធ១ ខាងក្រៅផង នូវចិត្តផង កដត្តារូបខាងក្រៅ អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្រៅ អាស្រ័យនូវចិត្តផង នូវវត្ថុផង។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី អាស្រ័យនូវខន្ធ១ខាងក្រៅផង នូវចិត្តផង នូវខន្ធ២…។
[២៥៧] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ ពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចិត្ត។
ID: 637830727084121934
ទៅកាន់ទំព័រ៖