ព្រះត្រៃបិដក ភាគ ១០២

ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ។ ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្ត អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត អាស្រ័យ​នូវ​វត្ថុ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ …ក្នុង​ខណៈ​នៃ​បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។ ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ១ ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ចិត្ត​សម្បយុត្ត​កក្ខន្ធ អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង។ សេចក្តី​បំប្រួញ។
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637830727303669823
ទៅកាន់ទំព័រ៖