ព្រះត្រៃបិដក ភាគ ១០២
[២៥៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៥ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៥ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៥ ក្នុងអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងវិគតប្បច្ច័យ មានវារៈ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៥៩] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្តជាអហេតុកៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបខាងក្រៅក្តី អាស្រ័យនូវចិត្ត មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវចិត្ត ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង
ID: 637830727545258697
ទៅកាន់ទំព័រ៖