ព្រះត្រៃបិដក ភាគ ១០២

ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ចិត្ត។ ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ រហូតដល់​ពួក​អសញ្ញ​សត្វ។ ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ជា​អហេតុកៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី កដ​ត្តា​រូប​ខាងក្នុង​ក្តី អាស្រ័យ​នូវ​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​អាស្រ័យ​នូវ​វត្ថុ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ខាងក្រៅ នូវ​ខន្ធ២ … ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី ចិត្ត​ក្តី កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី អាស្រ័យ​នូវ​វត្ថុ។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 637830727725942418
ទៅកាន់ទំព័រ៖