ព្រះត្រៃបិដក ភាគ ១០២

ធម៌​ខាងក្នុង អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប​ខាងក្នុង អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង។ ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ … ចិត្តសមុដ្ឋាន​រូប អាស្រ័យ​នូវ​ចិត្តជា​អហេតុកៈ​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ​ផង នូវ​ចិត្ត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ កដ​ត្តា​រូប​ខាងក្រៅ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​ពួក​មហាភូត​ផង ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ខន្ធ​ខាងក្រៅ អាស្រ័យ​នូវ​ចិត្ត​ផង នូវ​វត្ថុ​ផង មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ អាស្រ័យ​នូវ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង នូវ​ចិត្ត​ផង។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ធម៌​ខាងក្នុង​ផង នូវ​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ខន្ធ២ក្តី កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ​ផង នូវ​ចិត្ត​ផង នូវ​ខន្ធ២ …។
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 637830727937781180
ទៅកាន់ទំព័រ៖