ព្រះត្រៃបិដក ភាគ ១០២
[២៦០] ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូបខាងក្រៅ អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្រៅ អាស្រ័យនូវចិត្ត។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ អាស្រ័យនូវចិត្ត។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្រៅ ក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្រៅ អាស្រ័យនូវពួកខន្ធខាងក្រៅ វត្ថុ អាស្រ័យនូវពួកខន្ធខាងក្រៅ មហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវពួកខន្ធខាងក្រៅ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ អាស្រ័យនូវពួកខន្ធខាងក្រៅ។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ
ID: 637830728122879568
ទៅកាន់ទំព័រ៖