ព្រះត្រៃបិដក ភាគ ១០២
គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធខាងក្រៅផង នូវចិត្តផង ចិត្តសមុដ្ឋានរូប អាស្រ័យនូវចិត្តផង នូវពួកមហាភូតផង មានវារៈ២ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនអារម្មណប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅ អាស្រ័យនូវចិត្តផង នូវពួកសម្បយុត្តកក្ខន្ធផង។ សេចក្តីបំប្រួញ។
[២៦១] ក្នុងនហេតុប្បច្ច័យ មានវារៈ៩ ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងនអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងនកម្មប្បច្ច័យ មានវារៈ៣ ក្នុងនវិបាកប្បច្ច័យ មានវារៈ៥ ក្នុងនអាហារប្បច្ច័យ មានវារៈ១ ក្នុងនឥន្ទ្រិយប្បច្ច័យ មានវារៈ១។
[២៦២] ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធ អាស្រ័យនូវចក្ខុវិញ្ញាណ នូវកាយវិញ្ញាណ …។ ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ នូវខន្ធ២ …
ID: 637830728368478600
ទៅកាន់ទំព័រ៖