ព្រះត្រៃបិដក ភាគ ១០២
ដែលច្រឡំដោយកាយវិញ្ញាណ … ខាងក្រៅ … អាហារសមុដ្ឋាន … ឧតុសមុដ្ឋាន … របស់ពួកអសញ្ញសត្វ…។ ធម៌ខាងក្នុង អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺចក្ខុវិញ្ញាណ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយវិញ្ញាណ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី អាស្រ័យនូវធម៌ខាងក្រៅ ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណក្តី អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណ នូវខន្ធ២ … នូវខន្ធ១ ដែលច្រឡំដោយកាយវិញ្ញាណ … ធម៌ខាងក្រៅ អាស្រ័យនូវធម៌ខាងក្នុងផង នូវធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះនឈានប្បច្ច័យ គឺខន្ធ២ អាស្រ័យនូវខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នូវចក្ខុវិញ្ញាណផង នូវខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ …។ ចក្កៈ។
[២៦៣] ក្នុងនឈានប្បច្ច័យ មានវារៈ៥ ក្នុងនមគ្គប្បច្ច័យ មានវារៈ៩ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនោវិគតប្បច្ច័យ មានវារៈ៩។
[២៦៤] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៩ ព្រោះហេតុប្បច្ច័យ … ក្នុងនអធិបតិប្បច្ច័យ មានវារៈ៩។ សេចក្តីបំប្រួញ។
ID: 637830728632222029
ទៅកាន់ទំព័រ៖