ព្រះត្រៃបិដក ភាគ ១០២
[៣២] សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយឈានប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយមគ្គប្បច្ច័យ គឺមានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ គឺមានវារៈ១។
[៣៣] សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់ សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយវិប្បយុត្តប្បច្ច័យ។ ឯបុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។
[៣៤] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអត្ថិប្បច្ច័យ គឺខន្ធ១ ជាសារម្មណៈ ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … បដិសន្ធិ។ សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ផង
ID: 637830655945385457
ទៅកាន់ទំព័រ៖