ព្រះត្រៃបិដក ភាគ ១០២
ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ កដត្តារូបខាងក្នុង ពឹងផ្អែកនឹងចិត្តផង នឹងពួកសម្បយុត្តកក្ខន្ធផង។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅផង នឹងចិត្តផង ចិត្តសមុដ្ឋានរូប ពឹងផ្អែកនឹងចិត្តផង នឹងពួកមហាភូតផង ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងចិត្តផង នឹងវត្ថុផង វារៈ៣ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ខន្ធ២ក្តី កដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅក្តី ពឹងផ្អែកនឹងខន្ធ១ខាងក្រៅផង នឹងចិត្តផង នឹងខន្ធ២ …។
[២៦៧] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ…។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណផង នឹងកាយាយតនៈផង … ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ក្នុងខណៈនៃបដិសន្ធិ។បេ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង
ID: 637830729132561649
ទៅកាន់ទំព័រ៖