ព្រះត្រៃបិដក ភាគ ១០២
ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ…។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ខាងក្រៅ នឹងខន្ធ២ … ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងវត្ថុ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្ត ពឹងផ្អែកនឹងពួកខន្ធខាងក្រៅ ចិត្ត ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្រៅ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង ដែលច្រឡំដោយកាយវិញ្ញាណ…។ ធម៌ខាងក្រៅ ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងចក្ខុវិញ្ញាណផង នឹងខន្ធ២ … ដែលច្រឡំដោយកាយវិញ្ញាណ … ខន្ធ២ ពឹងផ្អែកនឹងខន្ធ១ខាងក្រៅផង នឹងចិត្តផង នឹងខន្ធ២ …
ID: 637830729360566878
ទៅកាន់ទំព័រ៖