ព្រះត្រៃបិដក ភាគ ១០២
ពួកខន្ធខាងក្រៅ ពឹងផ្អែកនឹងចិត្តផង នឹងវត្ថុផង វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ពឹងផ្អែកនឹងធម៌ខាងក្នុងផង នឹងធម៌ខាងក្រៅផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺខន្ធ២ក្តី ចក្ខុវិញ្ញាណក្តី ពឹងផ្អែកនឹងខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណផង នឹងចក្ខ្វាយតនៈផង នឹងខន្ធ២…។ សេចក្តីបំប្រួញ។
[២៦៨] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៩ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៩ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។
[២៦៩] ធម៌ខាងក្នុង ពឹងផ្អែកនឹងធម៌ខាងក្នុង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺក្នុងខណៈនៃអហេតុកប្បដិសន្ធិ កដត្តារូបខាងក្នុង ពឹងផ្អែកនឹងចិត្ត ចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ។ សេចក្តីបំប្រួញ។ បញ្ហា៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ ឯបញ្ចវិញ្ញាណ គប្បីបញ្ចូលថែមទៀតផង មានវារៈ៣ មានមោហៈដែរ។
ID: 637830729630268294
ទៅកាន់ទំព័រ៖