ព្រះត្រៃបិដក ភាគ ១០២

 [២៧០] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអាហារ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នោ​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នោ​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៩។
ការរាប់២យ៉ាង​ក្រៅ​នេះ​ក្តី និស្សយ​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ។

សំសដ្ឋ​វារៈ


 [២៧១] ធម៌​ខាងក្រៅ ច្រឡំ​នឹង​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡំ​នឹង​ចិត្ត ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​សម្បយុត្ត​កក្ខន្ធ ច្រឡំ​នឹង​ចិត្ត។ ធម៌​ខាងក្រៅ ច្រឡំ​នឹង​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ច្រឡំ​នឹង​ខន្ធ១ខាងក្រៅ នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ខាងក្នុង ច្រឡំ​នឹង​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្ត ច្រឡំ​នឹង​ពួក​ខន្ធ​ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 637830729898424114
ទៅកាន់ទំព័រ៖