ព្រះត្រៃបិដក ភាគ ១០២

ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ច្រឡំ​នឹង​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ក្តី ចិត្ត​ក្តី ច្រឡំ​នឹង​ខន្ធ១ខាងក្រៅ នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ ធម៌​ខាងក្រៅ ច្រឡំ​នឹង​ធម៌​ខាងក្នុង​ផង នឹង​ធម៌​ខាងក្រៅ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ច្រឡំ​នឹង​ខន្ធ១ខាងក្រៅ​ផង នឹង​ចិត្ត​ផង នឹង​ខន្ធ២ … ក្នុង​ខណៈ​នៃ​បដិសន្ធិ។បេ។ សេចក្តី​បំប្រួញ។
 [២៧២] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​បច្ច័យ​ទាំងអស់ សុទ្ធតែ​មាន​វារៈ៥ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៥។
 [២៧៣] ធម៌​ខាងក្រៅ ច្រឡំ​នឹង​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ប្រស្នា​ទាំង៥ បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ​ចុះ មាន​វារៈ​តែ៣ទេ ឯមោហៈ​ក៏មានដែរ។
 [២៧៤] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នឈាន​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៥។
ការរាប់​ទាំង២យ៉ាង​ក្រៅពី​នេះ​ក្តី សម្បយុត្ត​វារៈ​ក្តី បណ្ឌិត​គប្បី​ធ្វើ​យ៉ាងនេះ។
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 637830730165187159
ទៅកាន់ទំព័រ៖