ព្រះត្រៃបិដក ភាគ ១០២
បញ្ហាវារៈ
[២៧៥] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយហេតុប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយហេតុប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយហេតុប្បច្ច័យ។
[២៧៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអារម្មណប្បច្ច័យ គឺចិត្តកើតឡើង ព្រោះប្រារព្ធនូវចិត្ត។ មូល បណ្ឌិតគប្បីសួរផងចុះ ពួកខន្ធខាងក្រៅ កើតឡើង ព្រោះប្រារព្ធនូវចិត្ត។
ID: 637830730428758430
ទៅកាន់ទំព័រ៖