ព្រះត្រៃបិដក ភាគ ១០២
មូល បណ្ឌិតគប្បីសួរផងចុះ ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី កើតឡើង ព្រោះប្រារព្ធនូវចិត្ត។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអារម្មណប្បច្ច័យ គឺបុគ្គល នូវទាន … នូវសីល … ធ្វើនូវឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ត្រេកអរ រីករាយ រាគៈ ព្រោះប្រារព្ធនូវកុសលនោះ។បេ។ ទោមនស្សកើតឡើង បុគ្គលពិចារណានូវពួកកុសល ដែលសន្សំហើយ ក្នុងកាលមុន ចេញអំពីឈាន នូវឈាន … ពួកព្រះអរិយៈ ចេញអំពីមគ្គ នូវមគ្គ … នូវផល … ពិចារណានូវព្រះនិព្វាន ព្រះនិព្វាន ជាបច្ច័យនៃការពិចារណា នូវគោត្រភូ វោទានៈ មគ្គ និងផល ដោយអារម្មណប្បច្ច័យ ពួកព្រះអរិយៈ ពិចារណានូវពួកកិលេសខាងក្រៅ ដែលលះបង់ហើយ នូវពួកកិលេស ដែលសង្កត់សង្កិនហើយ … ដឹងនូវពួកកិលេស ដែលសន្សំហើយ ក្នុងកាលមុន នូវពួករូប។បេ។ នូវវត្ថុ … នូវពួកខន្ធខាងក្រៅ ថាមិនទៀង។បេ។ ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ ដឹងនូវចិត្តរបស់បុគ្គល អ្នកប្រកបដោយចិត្តខាងក្រៅ ដោយចេតោបរិយញ្ញាណ អាកាសានញ្ចាយតនៈ (ជាបច្ច័យ) នៃវិញ្ញាណញ្ចាយតនៈ អាកិញ្ចញ្ញាយតនៈ (ជាបច្ច័យ) នៃនេវសញ្ញានាសញ្ញាយតនៈ រូបាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ
ID: 637830730666391583
ទៅកាន់ទំព័រ៖