ព្រះត្រៃបិដក ភាគ ១០២

ផោដ្ឋព្វា​យតនៈ … ពួក​ខន្ធ​ខាងក្រៅ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល (ឲ្យ) នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម … ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ នូវ​ពួក​កុសល ដែល​សន្សំ​ហើយ ក្នុង​កាលមុន … ចេញ​អំពី​ឈាន នូវ​ឈាន​…។ សេចក្តី​បំប្រួញ បទ​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន នូវ​ពួក​រូប។បេ។ ឃើញ​នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ត្រេកអរ រីករាយ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ។ សេ​ចក្តី្ត​បំប្រួញ។ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ … ពួក​ខន្ធ​ខាងក្រៅ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ឲ្យ​នូវ​ទាន … នូវ​សីល … នូវ​ឧបោសថកម្ម …
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637830730852855857
ទៅកាន់ទំព័រ៖