ព្រះត្រៃបិដក ភាគ ១០២

ពិចារណា​នូវ​កុសល​នោះ ត្រេកអរ រីករាយ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​កុសល​នោះ។ សេចក្តី​បំប្រួញ បទ​ទាំងអស់ បណ្ឌិត​គប្បី​ធ្វើ​ចុះ។ បុគ្គល​ឃើញច្បាស់​នូវ​ពួក​ខន្ធ​ខាងក្រៅ ថា​មិន​ទៀង។បេ។ ត្រេកអរ រីករាយ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​ខន្ធ​នោះ បុគ្គល​ឃើញ​នូវ​រូប ដោយ​ទិព្វចក្ខុ។ សេចក្តី​បំប្រួញ។ រូបាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ផោដ្ឋព្វា​យតនៈ … ពួក​ខន្ធ​ខាងក្រៅ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ឥទ្ធិ​វិធ​ញ្ញាណ ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [២៧៧] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ចិត្ត​កើតឡើង ព្រោះ​ធ្វើ​នូវ​ពួក​ខន្ធ​ខាងក្នុង និង​ចិត្ត ឲ្យ​ជាទី​គោរព។ ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ខន្ធ​ខាងក្រៅ កើតឡើង ព្រោះ​ធ្វើ​នូវ​ចិត្ត​ឲ្យ​ជាទី​គោរព។
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 637830731071989258
ទៅកាន់ទំព័រ៖