ព្រះត្រៃបិដក ភាគ ១០២
នៃអនារម្មណធម៌ផង ដោយអត្ថិប្បច្ច័យ គឺដូចគ្នានឹងបដិច្ចវារៈដែរ។ អនារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយអត្ថិប្បច្ច័យ គឺមហាភូត១ រហូតដល់ពួកអសញ្ញសត្វ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយអត្ថិប្បច្ច័យ។ ឯបុរេជាត គឺនូវចក្ខុ … នូវវត្ថុ ថាមិនទៀង។បេ។ ទោមនស្ស កើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុ ជាបច្ច័យនៃពួកសារម្មណក្ខន្ធ ដោយអត្ថិប្បច្ច័យ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃសារម្មណធម៌ ដោយអត្ថិប្បច្ច័យ បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យនៃខន្ធ៣ ដោយអត្ថិប្បច្ច័យ ខន្ធ២ … ខន្ធ១ … ដែលច្រឡំដោយកាយវិញ្ញាណក្តី។
ID: 637830656129687853
ទៅកាន់ទំព័រ៖