ព្រះត្រៃបិដក ភាគ ១០២

ឯសហជាតា​ធិប​តិ គឺ​ចិ​ត្តា​ធិប​តិ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។ មូល បណ្ឌិត​គប្បី​សួរ​ផង​ចុះ អា​រម្ម​ណា​ធិប​តិ គឺ​ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ធ្វើ​នូវ​ចិត្ត​ខាងក្នុង ឲ្យ​ជាទី​គោរព។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​បុគ្គល​ឲ្យ​នូវ​ទាន … មាន​វារៈ៣។ អធិបតិ​ទាំង២ បណ្ឌិត​គប្បី​ធ្វើ ដោយអំណាច​នៃ​បច្ច័យ​ទាំង៣។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អធិបតិ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ អធិបតិ​តែ១ នៃ​វារៈ​ទាំង៣។
 [២៧៨] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ចិ​ត្ត​មុនៗ ជា​បច្ច័យ​នៃ​ចិ​ត្ត​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​ពួក​ខន្ធ​ខាង​ក្រៅ​មុនៗ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ក្រោយៗ ដោយ​អនន្តរ​ប្ប​ច្ច័​យ អនុលោម (ជា​បច្ច័យ) នៃ​គោត្រភូ មាន​វារៈ៣។ ឯវារៈ​ទាំង៣ មាន​សេចក្តី​ដូចគ្នានឹង​វារៈ១ដែរ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637830731316591091
ទៅកាន់ទំព័រ៖