ព្រះត្រៃបិដក ភាគ ១០២

ដោយ​អនន្តរ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។ … ជា​បច្ច័យ ដោយ​សម​នន្ត​រប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូច​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​អញ្ញមញ្ញ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៥ ដូច​បដិ​ច្ច​វារៈ​ដែរ។ … ជា​បច្ច័យ ដោយ​និស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៩ ដូច​បច្ចយ​វារៈ​ដែរ។
 [២៧៩] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​ចិត្ត ជា​បច្ច័យ​នៃ​ចិត្ត ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៣។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។បេ។ ឯបក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​សទ្ធា ហើយ​ឲ្យ​នូវ​ទាន ដំឡើង​នូវ​មានះ ប្រកាន់​នូវ​ទិដ្ឋិ នូវ​សីល។បេ។ បុគ្គល​អាស្រ័យ​នូវ​សេនាសនៈ ហើយ​ឲ្យ​នូវ​ទាន។បេ។ បំបែក​នូវ​សង្ឃ សទ្ធា។បេ។ សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា។បេ។ នៃ​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។ ពួក​បច្ច័យ បណ្ឌិត​គប្បី​ធ្វើ បំពេញ​ឲ្យ​មាន​វារៈ៣ ហើយ​គប្បី​ធ្វើ​ថា ជា​បច្ច័យ​នៃ​ចិត្ត ដូច្នេះ​ផង គប្បី​ធ្វើ​ថា ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដូច្នេះ​ផង​ចុះ។
ថយ | ទំព័រទី ២២១ | បន្ទាប់
ID: 637830731557323961
ទៅកាន់ទំព័រ៖