ព្រះត្រៃបិដក ភាគ ១០២

ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ គឺ​មាន​វារៈ៣។
 [២៨០] ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់ អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ ពិចារណា​ឃើញច្បាស់​នូវ​កាយ ថា​មិន​ទៀង។បេ។ ត្រេកអរ រីករាយ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ បុគ្គល​ពិចារណា​ឃើញច្បាស់​នូវ​កាយ ថា​មិន​ទៀង។បេ។ ត្រេកអរ។បេ។ ទោមនស្ស​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ (ជា​បច្ច័យ) នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ កាយាយតនៈ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ចក្ខុ។បេ។ ពិចារណា​ឃើញច្បាស់​នូវ​កាយ ថា​មិន​ទៀង
ថយ | ទំព័រទី ២២២ | បន្ទាប់
ID: 637830731772117810
ទៅកាន់ទំព័រ៖