ព្រះត្រៃបិដក ភាគ ១០២

។បេ។ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​ចក្ខ្វាយតនៈ ជា​បច្ច័យ នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កាយាយតនៈ ជា​បច្ច័យ នៃ​កាយវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​រូប។បេ។ នូវ​ពួក​ផោដ្ឋព្វៈ … បុគ្គល​ពិចារណា​ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ទោមនស្ស​កើតឡើង។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​រូប។បេ។ នូវ​ពួក​ផោដ្ឋព្វៈ … បុគ្គល ពិចារណា​ឃើញច្បាស់​នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ចិត្ត​កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។ ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ អារម្មណ​បុរេ​ជាត គឺ​នូវ​ពួក​រូប។បេ។ នូវ​ពួក​ផោដ្ឋព្វៈ … នូវ​វត្ថុ ថា​មិន​ទៀង។បេ។ ចិត្ត​ក្តី ពួក​សម្បយុត្ត​កក្ខន្ធ​ក្តី កើតឡើង ព្រោះ​ប្រារព្ធ​នូវ​វត្ថុ​នោះ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637830731948648464
ទៅកាន់ទំព័រ៖