ព្រះត្រៃបិដក ភាគ ១០២

ឯវត្ថុ​បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ ចក្ខ្វាយតនៈ​ក្តី វត្ថុ​ក្តី (ជា​បច្ច័យ) នៃ​ចិត្ត កាយាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ចិត្ត ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រូបាយតនៈ​ក្តី ចក្ខ្វាយតនៈ​ក្តី (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ ផោដ្ឋព្វា​យតនៈ​ក្តី កាយាយតនៈ​ក្តី ជា​បច្ច័យ​នៃ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។ ចក្ខ្វាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ កាយាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ រូបាយតនៈ​ក្តី ចក្ខ្វាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ផោដ្ឋព្វា​យតនៈ​ក្តី កាយាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ បាន​ដល់​អារម្មណ​បុរេ​ជាត និង​វត្ថុ​បុរេ​ជាត។
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 637830732138220270
ទៅកាន់ទំព័រ៖