ព្រះត្រៃបិដក ភាគ ១០២
ចក្ខ្វាយតនៈក្តី វត្ថុក្តី ជាបច្ច័យនៃចិត្តផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ កាយាយតនៈក្តី វត្ថុក្តី … រូបាយតនៈក្តី ចក្ខ្វាយតនៈក្តី ជាបច្ច័យ នៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយបុរេជាតប្បច្ច័យ ផោដ្ឋព្វាយតនៈក្តី…។
[២៨១] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយបច្ឆាជាតប្បច្ច័យ បានដល់បច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ បច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយខាងក្រៅនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ មូល បណ្ឌិតគប្បីធ្វើផងចុះ បច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយទាំងខាងក្នុង ទាំងខាងក្រៅនេះ ដែលកើតមុន ដោយបច្ឆាជាតប្បច្ច័យ។ ឯបញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើយ៉ាងនេះចុះ។ … ជាបច្ច័យ ដោយអាសេវនប្បច្ច័យ បញ្ហាទាំង៩ បណ្ឌិតគប្បីធ្វើចុះ។
ID: 637830732359708673
ទៅកាន់ទំព័រ៖