ព្រះត្រៃបិដក ភាគ ១០២
[២៨២] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យ នៃពួកវិបាកក្ខន្ធខាងក្រៅផង នៃពួកកដត្តារូបផង ដោយកម្មប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យនៃចិត្ត ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យ នៃវិបាកចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយកម្មប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយកម្មប្បច្ច័យ បានដល់សហជាត និងនានាខណិកៈ។ សហជាត គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយកម្មប្បច្ច័យ។ ឯនានាខណិកៈ គឺចេតនាខាងក្រៅ ជាបច្ច័យនៃពួកវិបាកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយកម្មប្បច្ច័យ។ … ជាបច្ច័យ ដោយវិបាកប្បច្ច័យ គឺមានវារៈ៩។
ID: 637830732561702064
ទៅកាន់ទំព័រ៖