ព្រះត្រៃបិដក ភាគ ១០២

ពួក​អាហារ​ខាងក្រៅ ជា​បច្ច័យ​នៃ​ចិត្ត​ផង នៃ​ពួក​កដ​ត្តា​រូប​ខាងក្នុង​ផង ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ​ខាងក្រៅ ជា​បច្ច័យ​នៃ​កាយ​ខាងក្នុង ដោយ​អាហារ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​អាហារ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ចិត្ត​ផង នៃ​ពួក​កដ​ត្តា​រូប ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ផង ដោយ​អាហារ​ប្ប​ច្ច័​យ កព​ឡិង្កា​រា​ហារ​ខាងក្រៅ ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ដោយ​អាហារ​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​អាហារ​ខាងក្នុង​ក្តី ខាងក្រៅ​ក្តី ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប​ខាងក្នុង ដោយ​អាហារ​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អាហារ​ប្ប​ច្ច័​យ គឺ​ពួក​អាហារ​ខាងក្នុង​ក្តី ខាងក្រៅ​ក្តី ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​អាហារ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២២៨ | បន្ទាប់
ID: 637830732917605898
ទៅកាន់ទំព័រ៖