ព្រះត្រៃបិដក ភាគ ១០២
ក្នុងខណៈនៃបដិសន្ធិ ពួកអាហារខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយអាហារប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអាហារប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកអាហារខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបទាំងខាងក្នុង ទាំងខាងក្រៅផង ដោយអាហារប្បច្ច័យ។
[២៨៤] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយិន្ទ្រិយ ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ
ID: 637830733110802076
ទៅកាន់ទំព័រ៖