ព្រះត្រៃបិដក ភាគ ១០២

កាយាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … ខន្ធ១ ជា​សា​រម្ម​ណៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ខន្ធ៣ ដោយ​អត្ថិ​ប្ប​ច្ច័​យ ខន្ធ២ … បដិសន្ធិ។ សា​រម្ម​ណធម៌​ក្តី អនា​រម្ម​ណធម៌​ក្តី ជា​បច្ច័យ​នៃ​អនា​រម្ម​ណធម៌ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បច្ឆា​ជាត អាហារ និង​ឥន្រ្ទិយ។ សហជាត គឺ​ពួក​សា​រម្ម​ណក្ខន្ធ​ក្តី ពួក​មហាភូត​ក្តី ជា​បច្ច័យ គឺជា​បដិសន្ធិ នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​អតិ្ថ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​សា​រម្ម​ណក្ខន្ធ​ក្តី កព​ឡិងា្ករា​ហារ​ក្តី ជា​បច្ច័យ​នៃ​កាយ​នេះ ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បច្ឆា​ជាត គឺ​ពួក​សា​រម្ម​ណក្ខន្ធ​ក្តី រូប​ជីវិតិន្ទ្រិយ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ដោយ​អត្ថិ​ប្ប​ច្ច័​យ។
 [៣៥] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៤ ក្នុង​អនន្ត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៦ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ២ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​បច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៤
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 637830656422284610
ទៅកាន់ទំព័រ៖