ព្រះត្រៃបិដក ភាគ ១០២

កាយិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ឥន្ទ្រិយ​ខាងក្នុង ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ចក្ខុន្ទ្រិយ (ជា​បច្ច័យ) នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង កាយិន្ទ្រិយ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្ទ្រិយ​ខាងក្រៅ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​ចិត្តសមុដ្ឋាន​រូប​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ឥន្ទ្រិយ​ខាងក្រៅ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង នៃ​ពួក​កដ​ត្តា​រូប​ខាងក្រៅ​ផង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ រូប​ជីវិតិន្ទ្រិយ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប​ខាងក្រៅ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ គឺ​ពួក​ឥន្ទ្រិយ​ខាងក្រៅ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ឥន្ទ្រិយ​ខាងក្រៅ
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 637830733277099634
ទៅកាន់ទំព័រ៖