ព្រះត្រៃបិដក ភាគ ១០២
ជាបច្ច័យនៃចិត្តផង នៃពួកកដត្តារូបខាងក្នុងផង ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្រៅ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃចិត្តផង នៃពួកកដត្តារូប ទាំងខាងក្នុងទាំងខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ទាំងខាងក្នុង ទាំងខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុងក្តី ខាងក្រៅក្តី ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី
ID: 637830733479881676
ទៅកាន់ទំព័រ៖