ព្រះត្រៃបិដក ភាគ ១០២
ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឥន្ទ្រិយប្បច្ច័យ គឺពួកឥន្ទ្រិយខាងក្នុងក្តី ពួកឥន្ទ្រិយខាងក្រៅក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយឥន្ទ្រិយប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុងក្តី ពួកឥន្ទ្រិយខាងក្រៅក្តី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូបខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី សុខិន្ទ្រិយក្តី កាយិន្ទ្រិយក្តី ទុក្ខិន្ទ្រិយក្តី ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយឥន្ទ្រិយប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ គឺក្នុងខណៈនៃបដិសន្ធិ ពួកឥន្ទ្រិយខាងក្នុងក្តី ពួកឥន្ទ្រិយខាងក្រៅក្តី ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ទាំងខាងក្នុង ទាំងខាងក្រៅផង ដោយឥន្ទ្រិយប្បច្ច័យ ចក្ខុន្ទ្រិយក្តី ឧបេក្ខិន្ទ្រិយក្តី ជាបច្ច័យនៃចក្ខុវិញ្ញាណផង នៃពួកសម្បយុត្តកក្ខន្ធផង ដោយឥន្ទ្រិយប្បច្ច័យ កាយិន្ទ្រិយក្តី…។
ID: 637830733675793503
ទៅកាន់ទំព័រ៖