ព្រះត្រៃបិដក ភាគ ១០២
[២៨៥] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយឈានប្បច្ច័យ គឺមានវារៈ៣។ … ជាបច្ច័យ ដោយមគ្គប្បច្ច័យ មានវារៈ៣ ជាបច្ច័យ ដោយសម្បយុត្តប្បច្ច័យ មានវារៈ៥។
[២៨៦] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយវិប្បយុត្តប្បច្ច័យ។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយវិប្បយុត្តប្បច្ច័យ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធខាងក្នុង ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ដោយវិប្បយុត្តប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។ បុរេជាត គឺចក្ខ្វាយតនៈ (ជាបច្ច័យ) នៃពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ កាយាយតនៈ ជាបច្ច័យនៃពួកខន្ធ ដែលច្រឡំដោយកាយវិញ្ញាណ ដោយវិប្បយុត្តប្បច្ច័យ។ ឯបច្ឆាជាត គឺពួកខន្ធខាងក្នុង
ID: 637830733881784639
ទៅកាន់ទំព័រ៖