ព្រះត្រៃបិដក ភាគ ១០២

ជា​បច្ច័យ​នៃ​កាយ​ខាងក្រៅ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ខាងក្នុង ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ខាងក្នុង ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខ្វាយតនៈ ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ កាយាយតនៈ ជា​បច្ច័យ​នៃ​កាយវិញ្ញាណ​ផង នៃ​ពួក​សម្បយុត្ត​កក្ខន្ធ​ផង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ​ខាងក្នុង ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​ខាងក្នុង និង​ខាងក្រៅ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ពួក​ខន្ធ​ខាងក្រៅ ដែល​កើតជា​មួយ​គ្នា ជា​បច្ច័យ​នៃ​ពួក​ចិត្តសមុដ្ឋាន​រូប ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ជា​បច្ច័យ​នៃ​វត្ថុ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ពួក​ខន្ធ​ខាងក្រៅ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637830734074609849
ទៅកាន់ទំព័រ៖