ព្រះត្រៃបិដក ភាគ ១០២

ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ​ខាងក្រៅ ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​ខាងក្រៅ​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ខាងក្រៅ ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប​ខាងក្នុង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​វត្ថុ ជា​បច្ច័យ​នៃ​ចិត្ត ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ពួក​ខន្ធ​ខាងក្រៅ ដែល​កើត​ក្រោយ ជា​បច្ច័យ​នៃ​កាយ​ខាងក្នុង​នេះ ដែល​កើតមុន ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ បាន​ដល់​សហជាត និង​បច្ឆា​ជាត។ សហជាត គឺ​ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ខាងក្នុង​ក្តី ពួក​ខន្ធ​ខាងក្រៅ​ក្តី ជា​បច្ច័យ នៃ​ពួក​កដ​ត្តា​រូប​ខាងក្នុង ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ។ ឯបច្ឆា​ជាត គឺ​ដែល​កើត​ក្រោយ សេចក្តី​បំប្រួញ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​វិប្បយុត្ត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 637830734282053681
ទៅកាន់ទំព័រ៖