ព្រះត្រៃបិដក ភាគ ១០២
បានដល់ សហជាត និងបច្ឆាជាត។ សេចក្តីបំប្រួញ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយវិប្បយុត្តប្បច្ច័យ បានដល់សហជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី សេចក្តីបំប្រួញ។
[២៨៧] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺក្នុងខណៈនៃបដិសន្ធិ ចិត្ត ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយអត្ថិប្បច្ច័យ។ បុរេជាត គឺនូវចក្ខុ។បេ។ នូវកាយ ថាមិនទៀង។បេ។ ដូចគ្នានឹងបុរេជាតប្បច្ច័យ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ឯបច្ឆាជាត គឺបណ្ឌិតគប្បីធ្វើ ឲ្យដូចគ្នានឹងបច្ឆាជាតប្បច្ច័យផងចុះ។ ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត និងបច្ឆាជាត។ សហជាត គឺពួកខន្ធខាងក្នុង ដែលកើតជាមួយគ្នា ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យនេះ (សេចក្តីអធិប្បាយ) មានក្នុងទីទាំងពួង សហជាត ដូចបច្ចយវារៈ បុរេជាត ដូចបុរេជាតប្បច្ច័យដែរ ឯបច្ឆាជាត ក៏ដូចបច្ឆាជាតប្បច្ច័យដែរ បណ្ឌិតគប្បីធ្វើចុះ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ។ ធម៌ខាងក្នុង
ID: 637830734493835278
ទៅកាន់ទំព័រ៖