ព្រះត្រៃបិដក ភាគ ១០២

ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់ សហជាត បុរេ​ជាត និង​បច្ឆា​ជាត។ សេចក្តី​បំប្រួញ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្រៅ ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ បណ្ឌិត​គប្បី​ធ្វើឲ្យ​ពិស្តារ គ្រប់​បទ​ទាំងអស់​ផង​ចុះ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សេចក្តី​បំប្រួញ។ ធម៌​ខាងក្រៅ ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង​ផង នៃ​ធម៌​ខាងក្រៅ​ផង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សេចក្តី​បំប្រួញ។ ធម៌​ខាងក្នុង​ក្តី ធម៌​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ធម៌​ខាងក្នុង ដោយ​អត្ថិ​ប្ប​ច្ច័​យ បាន​ដល់​សហជាត បុរេ​ជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។ សហជាត គឺ​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​ចក្ខុវិញ្ញាណ​ក្តី ចក្ខ្វាយតនៈ​ក្តី ជា​បច្ច័យ​នៃ​ចក្ខុវិញ្ញាណ ដោយ​អត្ថិ​ប្ប​ច្ច័​យ ពួក​ខន្ធ​ដែល​ច្រឡំ​ដោយ​កាយវិញ្ញាណ​ក្តី … ក្នុង​ខណៈ​នៃ​បដិសន្ធិ ពួក​ខន្ធ​ខាងក្នុង​ក្តី ពួក​ខន្ធ​ខាងក្រៅ​ក្តី ជា​បច្ច័យ​នៃ​ពួក​កដ​ត្តា​រូប​ខាងក្នុង ដោយ​អត្ថិ​ប្ប​ច្ច័​យ។ បុរេ​ជាត គឺ​ចក្ខ្វាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ចិត្ត ដោយ​អត្ថិ​ប្ប​ច្ច័​យ កាយាយតនៈ​ក្តី វត្ថុ​ក្តី ជា​បច្ច័យ​នៃ​ចិត្ត ដោយ​អត្ថិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 637830734666376064
ទៅកាន់ទំព័រ៖