ព្រះត្រៃបិដក ភាគ ១០២
រូបាយតនៈក្តី ចក្ខ្វាយតនៈក្តី (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈក្តី កាយាយតនៈក្តី ជាបច្ច័យនៃកាយវិញ្ញាណ ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី កពឡិង្ការាហារក្តី ជាបច្ច័យនៃកាយខាងក្នុងនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធខាងក្នុងក្តី ពួកខន្ធខាងក្រៅក្តី រូបជីវិតិន្ទ្រិយក្តី ជាបច្ច័យនៃពួកកដត្តារូបខាងក្នុង ដោយអត្ថិប្បច្ច័យ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្រៅ ដោយអត្ថិប្បច្ច័យ បានដល់សហជាត បុរេជាត បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលច្រឡំដោយចក្ខុវិញ្ញាណក្តី ចក្ខ្វាយតនៈក្តី ចក្ខុវិញ្ញាណក្តី ជាបច្ច័យនៃខន្ធ២ ដោយអត្ថិប្បច្ច័យ។ សហជាត ដូចគ្នានឹងបច្ចយវារៈដែរ មិនមានការធ្វើឲ្យផ្សេងៗគ្នាទេ ដូចដំណើរទី១ដែរ។ បទទាំងអស់ បណ្ឌិតគប្បីចែកតាមន័យនៃតំណទី១ចុះ។ ធម៌ខាងក្នុងក្តី ធម៌ខាងក្រៅក្តី ជាបច្ច័យនៃធម៌ខាងក្នុងផង នៃធម៌ខាងក្រៅផង ដោយអត្ថិប្បច្ច័យ
ID: 637830734829301325
ទៅកាន់ទំព័រ៖