ព្រះត្រៃបិដក ភាគ ១០២
ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៦ ក្នុងឈានប្បច្ច័យ មានវារៈ៣ ក្នុងមគ្គប្បច្ច័យ មានវារៈ៣ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងអត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ១ ក្នុងវិគតប្បច្ច័យ មានវារៈ១ ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
[៣៦] សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ សារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ផង នៃអនារម្មណធម៌ផង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃអនារម្មណធម៌ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយអាហារប្បច្ច័យ ជាបច្ច័យ ដោយឥន្រ្ទិយប្បច្ច័យ។ អនារម្មណធម៌ ជាបច្ច័យនៃសារម្មណធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ សារម្មណធម៌ក្តី អនារម្មណធម៌ក្តី ជាបច្ច័យនៃសារម្មណធម៌ ដោយសហជាតប្បច្ច័យ
ID: 637830656620285535
ទៅកាន់ទំព័រ៖