ព្រះត្រៃបិដក ភាគ ១០២
[៣៩] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៤ ក្នុងអនន្តរប្បច្ច័យ មានវារៈ១។ អនុលោមមាតិកា បណ្ឌិតគប្បីធើ្វយ៉ាងនេះចុះ។ … ក្នុងអវិគតប្បច្ច័យ មានវារៈ៧។
ចប់ សារម្មណទុកៈ។
ចិត្តទុកៈ
បដិច្ចវារៈ
[៤០] នោចិត្តធម៌ (ធម៌មិនមែនជាចិត្ត
(១)) អាស្រ័យនូវចិត្តធម៌
(២) ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺពួកសម្បយុត្តកក្ខន្ធក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវចិត្ត ពួកសម្បយុត្តកក្ខន្ធក្តី កដត្តារូបក្តី អាស្រ័យនូវចិត្ត ក្នុងខណៈនៃបដិសន្ធិ។ នោចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ២ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ១ មិនមែនជាចិត្ត ខន្ធ១ក្តី ចិត្តសមុដ្ឋានរូបក្តី អាស្រ័យនូវខន្ធ២ ក្នុងខណៈនៃបដិសន្ធិ វត្ថុអាស្រ័យនូវពួកខន្ធ ពួកខន្ធអាស្រ័យនូវវត្ថុ អាស្រ័យនូវមហាភូត១។បេ។ ចិត្តធម៌ អាស្រ័យនូវនោចិត្តធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តអាស្រ័យនូវពួកខន្ធមិនមែនជាចិត្ត ក្នុងខណៈនៃបដិសន្ធិ ចិត្ត អាស្រ័យនូវពួកខន្ធមិនមែនជាចិត្ត
(១) បានដល់វេទនាខន្ធ សញ្ញាខន្ធ សង្ខារខន្ធ រូប និព្វាន។ អដ្ឋកថា។ (២) ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មនោវិញ្ញាណធាតុ។ អដ្ឋកថា។
ID: 637830657343536771
ទៅកាន់ទំព័រ៖